ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារលើប្រទេសអេមីរ៉ាតអារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារលើប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE) ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះចលនាដែលជំរុញឱ្យមានភាពតានតឹងនៅក្នុងតំបន់។
អ្នកនាំពាក្យ លោក លីន ចៀន (Lin Jian) បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលឆ្លើយសំណួរអំពីស្ថានភាពនៅច្រកសមុទ្រហ័រមូស។
លោក លីន បាននិយាយថា ប្រទេសចិនអះអាងថា អធិបតេយ្យភាពសន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រគួរតែត្រូវបានគោរពយ៉ាងស្មោះស្ម័គ្រ ហើយជនស៊ីវិលនិងគោលដៅមិនមែនយោធាគួរតែត្រូវបានការពារ។
លោកបាននិយាយថា វាចាំបាច់ណាស់ក្នុងការសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ ទូលំទូលាយ និងការពារការរីករាលដាលបន្ថែមទៀតនៃជម្លោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





