ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន និងមន្ទីរផែនការខេត្តព្រះវិហារ នាំយកអំណោយនិងស្បៀងអាហារចុះសួរសុខទុក្ខវីរៈកងទ័ពសូមរភូមិមុខភ្នំ៣៣៣
AKP ព្រះវិហារ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--លោកស្រី ហែម សុគុណពិសី ប្រធាន មន្ទីរព័ត៌មានខេត្តព្រះវិហារ និងលោក ស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បាននាំយកស្បៀងអាហារ ចុះសួរសុខទុក្ខបងប្អូនវីរកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងការពារដែនអធិ បតេយ្យ បូរណភាពទឹកដី នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភ្នំ៣៣៣ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អំណោយដែលបាននាំយកប្រគល់ជូននាឱកាសនោះមាន សាច់ជ្រូក សាច់ទា បន្លែស្រស់ និងទឹកបរិសុទ្ធមួយចំនួន ដែលជាថវិកាផ្ទាល់ខ្លួន ព្រមទាំងទឹកបរិសុទ្ធចំនួន ៥០កេសបន្ថែមទៀត ជាអំណោយរបស់ ឯកឧត្តម នួន វិទ៉្យា អគ្គនាយករងរតនាគារជាតិ តាមរយៈ លោក អ៊ាង វណ្ណថា ដើម្បីជួយសម្រួលដល់ការហូបចុករបស់វីរកងទ័ពយើង។

លោកស្រីប្រធានមន្ទីរទាំងពីរ បានថ្លែងថា ក្នុងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងសមរភូមិមុខនិងសមរភូមិក្រោយ លោកស្រីទាំងពីរបានសម្ដែងនូវការកោតសរសើរនិងដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះស្មារតីអង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ពដែលជានិច្ចកាលតែង តែយកចិត្តទុកដាក់ខ្ពស់មិនខ្លាចនឿយ ហត់ក្នុងភារកិច្ចការពារជាតិមាតុភូមិយ៉ាងរឹងមាំទោះស្ថិតក្នុងស្ថានភាពអាកា សធាតុប្រែប្រួលឬតំបន់ភូមិសាស្ត្រលំបាកយ៉ាងណាក៏ដោយ ។

លោកស្រីបន្តថា ការចុះសួរសុខទុក្ខនៅថ្ងៃនេះ ជាការបង្ហាញពីការរួមសុខទុក្ខនិងជាការលើកកម្លាំងចិត្តដល់កងទ័ពយើងដែលកំពុងឈរជើងការពារទឹកដីដោយភាពស្មោះត្រង់បំផុត ៕

ដោយ៖ ទិត ស្រ៊





