ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មី វត្តខ្មែរគូមី សាធារណរដ្ឋរ៉េ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦---
ឯកអគ្គរាជស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មី វត្តខ្មែរគូមី សាធារណរដ្ឋរ៉េ។
កាលពីថ្ងៃអាទិត្យ ទី ១៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានសហការរៀបចំឡើងដោយសមាគមវត្តខ្មែរគូមី ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមការងារ ESEA និងមានការចូលរួមពីអាជ្ញាធរខេត្តខ្យង់សាងប៊ុកដូ សាធារណរដ្ឋកូរ៉េ និងបងប្អូនសហគមន៍ខ្មែរប្រមាណ ១២០០ នាក់។


កម្មវិធីនេះត្រូវបានរៀបចំទៅតាមលក្ខណៈប្រពៃណី វប្បធម៌ខ្មែរ ដោយមានពិធីសាសនា រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ និងការរៀបចំពិធីគោរពវិញាណក្ខន្ធចំពោះវីរ:កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅលើសមរភូមិ ដើម្បីការពារសន្តិភាព និងអធិបតេយ្យភាពជាតិ នាពេលកន្លងមកផងដែរ៕


ដោយ៖ ប៊ុនរិទ្ធ





