រដ្ឋបាលខេត្តតាកែវរៀបចំពិធីបង្សុកូល ពូនភ្នំខ្សាច់នៅសួនច្បារមាត់បឹងតាកែវ
AKP តាកែវ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តតាកែវបានរៀបចំពិធីបង្សុកូល ពូនភ្នំខ្សាច់នៅបរិវេណសួនច្បារមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ នៅព្រឹកថ្ងៃពុធទី ១៥ ខែមេសាឆ្នាំ ២០២៦ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី២ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តច្រើននាក់ទៀតផងដែរ។


ក្នុងឱកាសបង្សុកូល ពួនភ្នំខ្សាច់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំថ្មី និងបុព្វការីជន សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវនិងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាពិសេសបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនក្នុងបុព្វហេតុការពារមរណភាពទឹកដី និងបងប្អូនប្រជាពលរដ្ឋភៀសសឹក សូមសមប្រកបដោយសេចក្តីសុខ សុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច។


ឯកឧត្តមអភិបាលខេត្តតាកែវក៏បានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលបានពលីដើម្បីបុព្វហេតុជាតិមាតុភូមិទាំងអស់ ជាពិសេសដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានធ្វើលីជីវិតកាលពីពេលថ្មីៗទៅការប្រយុទ្ធតតាំង និងសត្រូវឈ្លានពានសូមបានចាប់កំណើតក្នុងសុគតិភព និងងាកក្រោយតាមថែរក្សាបីបាច់ប្រទេសកម្ពុជា និងកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាហើយទទួលជោគជ័យពីសត្រូវឈ្លានពានទាំងអស់៕
ដោយ AKP





