សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦–ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

ព្រមជាមួយគ្នានេះ សម្ដេចសូមផ្ញេីក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងនៅបន្តឈរជេីងប្រចាំការគ្រប់ទីតាំង ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង រួមទាំងបងប្អូន អ៊ំពូមីង តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន សូមសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសេីរ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡេីយ៕

ដោយ៖ គង់ សិរីរ័ត្ន





