ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបិទសង្រ្កានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីអបអរសាទរមហាសង្ក្រានថ្នាំថ្មីនៅឆ្នេរអូត្រេះ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ -- រសៀលថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញបិទសង្រ្កាន្ត ស.ស.យ.ក ដោយមានការសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ នៅឆ្នេរអូត្រេះ បន្ទប់ទឹកលេខ៦ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក សរ កក្កដា អភិ បាល នៃគណៈអភិបាល ក្រុងព្រះសីហនុបានឲ្យដឹងថា សង្រ្កានក្រុងព្រះសីហនុ បានរៀបចំធ្វើឡើងចំនួន ២ថ្ងៃ គឺពីថ្ងៃទី១១ ដល់១២ ខែមេសា ២០២៦ នៅឆ្នេរអូរត្រេះ ដើម្បីបង្កើននូវភាពសប្បាយ រីករាយជូនដល់មហាជន ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគិនមកចូលរួមលេងកម្សាន ដែលមានល្បែងប្រជា ប្រិយ៍ជាច្រើន ប្រភេទមានដូចជា ញាំប៉ិគក់ វាយល្អម រត់បាវ ទាញព្រ័ត្រ ឡើងត្រសរខ្លាញ់ ពាំពងទា រាំវង្ស រាំក្បាច់ ប្រកបដោយស្មាមញញឹមរីគរាយ ក្នង ស្មារតីសាមគ្គី ភាព មិត្តភាព និងការយោគយល់គ្នា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងអបអរសាទរបងប្អូនដែលបានចូលរួមសង្ក្រានឆ្នេរអូត្រេះនាពេលនេះ ដែលរៀបចំដោយហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ ស.ស.យ.ក និងរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីបង្តើតឱកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី នឹងឈានចូលមកដល់ថ្ងៃទូ១៤ ខែមេសាខាងមុខនេះ និងសូមជូនពរបងប្អូនដែល នៅទីនេះ ទាំងមិននៅទី នេះ ជាពិសេសអ្នកខេត្តព្រះសីហនុ ព្រមជាមួយអ្នកទេសចរទាំងអស់ដែលមានវត្តមាននៅខេត្តព្រះសីហនុ មានសុខ ភាពល្អ កាយសម្ប ទាមាំមួន កម្លាំងខ្កាំងក្លាប្រាជ្ញាឈ្លៀវៃទទួលជ័យជំនះគ្រប់ភារកិច្ច។

ទន្ទឹមនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏ថ្លែងអំណគុណដល់ ស.ស.យ.ក រដ្ឋបាលក្រុងព្រះសីហនុ បង្កើតព្រឹត្តការណ៍សង្ក្រាន នៅឆ្នេរអូត្រេះនេះឡើង ដើម្បីផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា និងចូលរួមលេងកម្សាន្តឱ្យបានកាន់តែច្រើនកុះករម្យ៉ាងទៀតដែលបង្ហាញសារលើកកម្ពស់ការ បញ្ជ្រាបការស្វែងយល់ពីនំនៀមទំលាប់ វប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ដែលមានតាំងពីបុព្វ បុរសខ្មែរមក ព្រមទាំងបាន បង្ហាញពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនដ៏សម្បួរបែបរបស់ក្រុងព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រជាជនខ្មែរនិយមសម្តែងសិល្បៈ មាន ដូចជា របាំជូនពរ របាំត្រុដិ ការរាំកម្សាន្តជាដើម។ ជាមួយគ្នានេះការលេងល្បែងប្រជាប្រិយ៍មានដូចជា ល្បែងសេ្តចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រ រាវបង្កង បាយខុំ និងចត្រង្គជាដើម។ល។ ការលេងល្បែងប្រជាប្រិយទាំងនេះ គឺមានប្រ យោជន៍ដល់រាងកាយ ផ្លូវចិត្ត ការហាត់ប្រាណឱ្យរាងកាយមានសុខភាពល្អ។ ម្យ៉ាងទៀតល្បែងទាំងនេះជាអារ្យធម៌របស់ខ្មែរដែល មានអាយុកាលដ៏ចំណាស់មួយនៅអាស៊ីភាគអាគ្នេយ៍ បានបង្កើតនូវល្បែងប្រជាប្រិយជាច្រើន។ ពិធីបុណ្យ ចូលឆ្នាំ ជាបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យទាំងអស់ ដែលគេតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ពិធីចូលឆ្នាំថ្មីប្រជាជនខ្មែរតែងតែប្រារព្ធ ដើម្បីអបអរសាទរឆ្នាំថ្មី និងជូនពរដល់គ្នាទៅវិញទៅ មកឱ្យមានសុខភាពល្អ សិរីសួស្តី បវរមហាប្រសើរ និងសុភមង្គលក្នុងជីវិត។ ពិធីបុណ្យចូលឆ្នាំថ្មីត្រូវបាន ប្រារព្ធឡើងរយៈពេលបីថ្ងៃ ថ្ងៃទី១ «ថ្ងៃមហា សង្ក្រាន្ត» ថ្ងៃទី២ «ថ្ងៃវារៈវ័នបត» និងថ្ងៃទី៣ «ថ្ងៃឡើង ស័ក»។
ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមលេងល្បែងប្រជាប្រិយ៍សប្បាយទាំងអស់គ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទៅតាមកម្មវិធី ដែលរដ្ឋបាលក្រុង ស្រុក ខេត្តបានរៀបចំនៅតាមទីតាំងសំខាន់ៗមួយនិមួយ និងនៅតាមទីវត្តអារាម នានា ៕
ដោយ៖ ងូ សុមុនី





