រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបង្សុកូលរាប់បាត្រដើម្បីឧទ្ទិសជូនដល់វីរកងទ័ពនិងបុព្វការីជនដែលបាត់បង់ជីវិតដើម្បីជាតិមាតុភូមិ
AKP កំពង់ធំថ្ងៃទី១២ខែមេសាឆ្នាំ២០២៦ -- ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខិតជិតដល់ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១៥៩ អង្គនាព្រឹកថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២៦ នៅសួនសម្ដេចតេជោក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃនាពេលនេះក្នុងគោលបំណងផ្សារភ្ជាប់ជាមួយ នឹងការគោរពដឹងគុណនិងការគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេស កកម្មការពារអធិបតេយ្យភាពជាតិ តាមបណ្តោយព្រំដែននិងការចូលរួមចំណែកក្នុងសង្គម និងការគោរពដឹងគុណដល់វីរកងទ័ពជួរមុខនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។បង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិនិងការពង្រឹងស្មារតីសាមគ្គីជាតិ ដើម្បីអភិរក្ស លើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរឱ្យកាន់តែរឹងមាំនិងបន្តឱ្យយុវជនជំនាន់ក្រោយបានទទួលនូវបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីៗក្នុងការអនុវត្តការរស់នៅប្រចាំថ្ងៃពិសេសត្រូវមានសីលក្នុងខ្លួន៕


ដោយ៖ស៊ុម វណ្ណា





