បញ្ជាការដ្ឋានកងទ័ពជើងគោកផ្សព្វផ្សាយឯកសារជំនួយស្មារតីស្តីពីការឈ្លានពានរបស់កងទ័ពសៀមមកលើដែនអធិបតេយ្យភាពកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--នៅបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នៃកងយោធពលខេមរភូមិន្ទ បានផ្សព្វផ្សាយឯកសារជំនួយស្មារតីស្តីពីការឈ្លានពានរបស់កងទ័ពសៀមមកលើដែនអធិបតេយ្យភាពកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរងកងទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានគូសបញ្ជាក់ពីគោលបំណងនៃការផ្សព្វផ្សាយឯកសារជំនួយស្មារតីស្តីពីការឈ្លានពានរបស់កងទ័ពសៀមមកលើដែនអធិបតេយ្យភាពកម្ពុជានាពេលនេះ ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានសិក្សាស្វែងយល់ និងគ្រូបង្គោលគ្រប់បណ្តាអង្គភាពចំណុះកងទ័ពជើងគោក ពីមហិច្ឆតាដ៏អាក្រក់ជួរជាតិផ្តើមចេញពីសកម្មភាពឈ្លានពានរបស់កងទ័ពសៀមលើដែនអធិបតេយ្យភាពកម្ពុជា ម្តងហើយម្តងទៀត ។

ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានគូសបញ្ជាក់បន្ថែមទៀតថា ការឈ្លានពានរបស់កងទ័ពសៀមមកលើដែនអធិបតេយ្យភាពកម្ពុជា បានបង្កឱ្យមានផលប៉ះពាល់យ៉ងធ្ងន់ធ្ងរនៃសណ្តាប់ធ្នាប់ពិភពលោក និងច្បាប់អន្តរជាតិរួមមាន៖ តុលាការអន្តរជាតិ (ICJ) អង្គការយូណេស្កូ អនុសញ្ញា១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដែលឆ្លុះបញ្ចាំងទៅលើផែនទីផលិតដោយគណៈកម្មាធិការចម្រុះ បារាំង-សៀម។ មិនតែប៉ុណ្ណោះបានបង្កក្តីព្រួយបារម្ភលើឆាកអន្តរជាតិ ពិសេសមុខមាត់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ព្រោះ ថៃនិងកម្ពុជាសុទ្ធសឹងតែជាសមាជិករបស់អាស៊ាន៕

ដោយ សំ សាម៉ន (ប្រភព៖ បញ្ជាការដ្ឋានកងទ័ពជើងគោក)





