អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ និងគ្រួសារងាយរងគ្រោះ ចំនួន៣គ្រួសារ ស្ថិតនៅភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក
AKP ព្រះវិហារ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--លោក នូ តារាមុន្នីប្រធានគណៈកម្មា ធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ និងគ្រួសារងាយរងគ្រោះចំនួន ០៣គ្រួសារ ស្ថិតនៅភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ។

លោក នូ តារាមុន្នី បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទ ក្រហមកម្ពុជា។

លោកក៏សូមឲ្យបងប្អូនចេះថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត មានអនាម័យល្អ និងប្រយ័ត្នចំពោះអគ្គីភ័យឆេះផ្ទះសម្បែង ព្រោះពេលនេះជារដូវរាំងស្ងួត ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ៕
ដោយ៖ ទិត ស្រ៊





