វិមានក្រឹមឡាំង៖ រុស្ស៊ីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងមានឱកាសកាន់តែច្រើនដើម្បីចូលរួមក្នុងកិច្ចសន្ទនាស្តីពីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃពុធថាប្រទេសរុស្ស៊ីសង្ឃឹមថា អ្នកចរចាអាម៉េរិកនឹងមានឱកាសកាន់តែច្រើនដើម្បីចូលរួមក្នុងកិច្ចចរចាត្រីភាគី ស្តីពីអ៊ុយក្រែន នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោក ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា «យើងសង្ឃឹមថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ ពួកគេ [អ្នកចរចាអាម៉េរិក] នឹងមានពេលវេលានិងឱកាសកាន់តែច្រើនដើម្បីជួបគ្នាក្នុងទម្រង់ត្រីភាគី [កិច្ចចរចា ស្តីពីអ៊ុយក្រែន]»។
មន្ត្រីរូបនោះបានបន្ថែមថា ប្រទេសរុស្ស៊ីពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់សហរដ្ឋអាមេរិកក្នុងដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





