រុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួម អំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅឈូងសមុទ្រពែរ្ស
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សើហ្គេយ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយលោក សីខ៍ អាប់ឌុលឡាហ៍ ប៊ីន ហ្សាយេដ អាល់ ណាយ៉ាន់ (Sheikh Abdullah bin Zayed Al Nahyan) ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធអារ៉ាប់រួម ដើម្បីពិភាក្សាអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងឈូងសមុទ្រពែរ្ស។
អ្នកទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់ជាបន្ទាន់នូវអរិភាពដែលកំពុងបណ្តាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ សូម្បីតែនៅក្នុងប្រទេសដែលមិនពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធក៏ដោយ។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាការសម្របសម្រួលគោលនយោបាយការបរទេសយ៉ាងជិតស្និទ្ធរវាងទីក្រុងមូស្គូ និងទីក្រុងអាប៊ូដាប៊ី ដើម្បីសម្រួលដល់ការដោះស្រាយវិបត្តិនៅតំបន់មជ្ឈិមបូព៌ាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងដោយការគោរពយ៉ាងពេញលេញចំពោះផលប្រយោជន៍ស្របច្បាប់របស់ប្រទេសក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





