វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងចរចាការផ្គត់ផ្គង់ប្រេងដល់អ្នកប្រើប្រាស់ជំនួស
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- នៅពេលសួរថា តើផ្លូវផ្គត់ផ្គង់ជំនួសដែលប្រមុខរដ្ឋបានស្នើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីស្ថានភាពទីផ្សារប្រេង ត្រូវបានបង្កើតឡើងហើយឬនៅ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីមានសំណើមួយចំនួនធំសម្រាប់ការផ្គត់ផ្គង់ថាមពលពីអ្នកប្រើប្រាស់ជំនួស ដោយកិច្ចចរចាកំពុងដំណើរការ។។
លោកបាននិយាយថា «មានសំណើមួយចំនួនធំដើម្បីទិញធនធានថាមពលរបស់យើងពីប្រភពជំនួស។ យើងកំពុងចរចាតាមរបៀបដែលសមស្របនឹងផ្តល់ផលប្រយោជន៍របស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





