អំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ជូនដល់សាលាពលទាហានទី៤ យោធភូមិភាគទី៤
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរងយោធភូមិភាគទី៤ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលរួមមានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនដល់សាលាពលទាហានទី៤ យោធភូមិភាគទី៤ សម្រាប់ជួយទ្រទ្រង់ដល់ការងាររបស់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រងនៅក្នុងសាលានាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

ការជួយឧបត្ថម្ភនេះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំការពារជាតិ ដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ។

លោកវរសេនីយ៍ឯក ឌី ណុច នាយករង និងជាតំណាង លោកនាយកសាលាពលទាហានទី៤ យោធភូមិភាគទី៤ ព្រមទាំងយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង មេបញ្ជាការ យោធភូមិភាគទី៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ សូមឱ្យទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីបវរមហាប្រសើរ ចូលមានដល់សម្តេច និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយ៉ឺនយូរ ប្រាជ្ញាវាងវៃ បវរសួស្តីសម្រេចជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ សំ សាម៉ន (ប្រភព៖ កងព័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ)





