អង្គការ UNFPA ចែករំលែកព័ត៌មាន និងលើកកម្ពស់ការយល់ដឹងពីផលវិបាកនៃអាពាហ៍ពិពាហ៍កុមារដោយការបង្ខំ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--នៅក្នុងភូមិពូជ្រៃ ស្ត្រី និងក្មេងស្រីនៅតែបន្តការរៀនសូត្រ អនុវត្ត និងរីកចម្រើន ទោះបីជាធនធាន និងឧបករណ៍នៅមានកម្រិតក៏ដោយ។ ការចែករំលែកព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងពីផលវិបាកនៃអាពាហ៍ពិពាហ៍កុមារដោយការបង្ខំ ការមានផ្ទៃពោះនៅវ័យជំទង់ និងផលប៉ះពាល់នៃការបោះបង់ការសិក្សា ឬការបណ្តុះបណ្តាលស្តីពីជំនាញ គឺជាគន្លឹះក្នុងការសម្រេចគោលដៅអនាគតរបស់ពួកគេ។

តាមប្រភពពីអង្គការ UNFPA បានឱ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ថា រួមគ្នាជាមួយដៃគូរបស់យើង មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បន្តការព្យាយាមដើម្បីធានាថាស្ត្រី និងក្មេងស្រីអាចបញ្ចប់ការអប់រំ និងការបណ្តុះ បណ្តាលជំនាញរបស់ពួកគេតាមរយៈការផ្តល់ព័ត៌មាន សំខាន់ៗពីការធ្វើផែនការអនាគតនិងគ្រួសារ ព្រមទាំងផលប៉ះពាល់នៃអាពាហ៍ពិពាហ៍កុមារទៅដល់ពួកគេ។ ព័ត៌មានទាំងនេះមានសារៈសំខាន់ ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលឱកាសមានកម្រិត ដូច្នេះហើយ ការបង្កើតកន្លែង និងបណ្តាញដែលនាំស្ត្រី និងក្មេងស្រីរួមគ្នាចែករំលែកព័ត៌មានដែលសំខាន់ និងជួយសង្គ្រោះ ជីវិតលើសុខភាពបន្តពូជ ហើយជួយពួកគេកសាងជំនាញ និងចំណេះដឹង ដើម្បីបង្កើតគោលដៅ និងសេចក្តីប្រាថ្នារបស់ពួកគេក្នុងការបន្តដំណើរទៅអនាគត។

អង្គការ UNFPA នឹងបន្តធ្វើការជាមួយដៃគូដើម្បីគាំទ្រកន្លែងសិក្សា ដើម្បីឱ្យស្ត្រី និងក្មេងស្រី កាន់តែច្រើនអាចទទួល បានព័ត៌មានដែលពួកគេត្រូវការ៕

ដោយ ណយ នឿន (ប្រភព៖ UNFPA)





