អភិបាលខេត្តកែបសំណូមពរឱ្យមន្រ្តីរាជការគ្រប់ប្រភេទខិតខំចូលរួមអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់
AKP កែប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ និងការគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល អភិបាលខេត្តកែបបានសំណូមពរឱ្យមន្រ្តីរាជការគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក៏ដូចជាមន្រ្តីជាប់កិច្ចសន្យាទាំងអស់ខិតខំចូលរួមអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បន្ថែមទៀត ក្នុងគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត និយាយដោយឡែក និងនិយាយជារួម ជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍប្រកបដោយសមធម៌ បរិយាបន្ន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

ក្នុងពិធីបំពាក់មេដាយការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខឆាប់ៗនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានថ្លែងថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះមន្រ្តីរាជការគ្រប់ៗរូប ទាំងមន្រ្តីរាជការដែលកំពុងបំពេញការងារ លោកគ្រូ អ្នកគ្រូ មន្រ្តីជាប់កិច្ចសន្យា រួមជាមួយមន្រ្តីដែលបានចូលនិវត្តន៍ផងដែរ។

ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ និងការគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ឯកឧត្តមសូមឱ្យមន្រ្តីរាជការគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក៏ដូចជាមន្រ្តីជាប់កិច្ចសន្យាទាំងអស់ខិតខំចូលរួមអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បន្ថែមទៀត ក្នុងគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត និយាយដោយឡែក និងនិយាយជារួម ជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍប្រកប ដោយសមធម៌ បរិយាប័ន្ន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

ក្នុងឱកាសនេះដែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស.២០២៦ ឯកឧត្តម សោម ពិសិដ្ឋ បានឧបត្ថម្ភជូនដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីចូលនិវត្តន៍នូវអង្ករ មី ភេសជ្ជៈ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តកែប)





