យុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ យុវជនស្ម័គ្រចិត្ត និងនិស្សិត។

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម ក្នុងគោលបំណងបង្កើតជាវេទិកាជូនសាធារណជន និងការបង្ហាញនូវក្ដីនឹករលឹក ព្រមទាំងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ ដែលបាន និងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ បន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។

ក្នុងឱកាសនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រងបាននាំមកនូវក្រមាចំនួន៥០០ក្រមា និងបណ្ណជូនពរចំនួន ៥០០បណ្ណចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





