ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវអញ្ជើញចុះជួបសំណេះសំ ណាលសួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនទិសខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំ ណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា និងអំណោយរបស់ក្រសួងមហាផ្ទៃ ជូនវីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៤ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកា សបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នាថ្ងៃទី១៤ ខែមេ សា ឆ្នាំ២០២៦ ពេលខាងមុខ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហា នរង និងពលទាហាន នគរបាលទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ។

ក្នុងឱកាសឆ្នាំថ្មីនេះសម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យជូនវីរៈកងកម្លាំងកងនគរបាលជាតិយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន ។


សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនដល់វីរៈកងកម្លាំងនគរបាល នាឱកាសនោះរួមមាន អាវក្រោះ និងមួកដែក។ ដោយឡែកអំណោយក្រសួង មហាផ្ទៃ រួមមាន ស្បៀងអាហារ ភេសជ្ជៈ ឱសថ សម្ភារៈប្រើប្រាស់ តង់ អាវ និងថវិកាមួយចំនួនធំ។

បន្ទាប់ពីបានជួបសំណេះសំណាលសួរ សុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ ជម្រកស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ដែលជាគម្រោងរបស់សមាគមន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាផងដែរ ៕
ដោយ៖ ទិត ស្រ៊





