ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េ មី អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ សម្ភារៈជូនទីបញ្ជាការកងពលតូចថ្មើរ ជើងលេខ៤២
AKP ឧត្ដរមានជ័យ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ --ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េ មី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងឱកាសដែលអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ សម្ភារៈជូនមេបញ្ជាការ មេបញ្ជាការរងកងពលតូចថ្មើរ ជើងលេខ៤២ កាលពីថ្ងៃអាទិត្យទី០៥ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសាលាខេត្តឧត្តរមានជ័យ។

ឯកឧត្ដម មាន ចាន់យ៉ាដា រួមជាមួយមន្ត្រីរាជការ និងកងកម្លាំង បានផ្តល់ការទទួលស្វាគម ន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងឱកាសដែលអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ សម្ភារៈជូនមេបញ្ជាការ មេបញ្ជាការរងកងពលតូចថ្មើរ ជើងលេខ៤២នាថ្ងៃនេះ ។

ឯកឧត្តម កែវ រ៉េមី បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ។ ក្នុងឱកាសឆ្នាំថ្មីនេះសម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យជូនកងកម្លាំងកងយោធពលខេមរភូមិន្តយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងកងទ័ពកងពលតូចថ្មើរ ជើងលេខ៤២ ដែលបានអនុវត្តន៍នៅបទបញ្ជាបានល្អ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថែរក្សាខ្សែរបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍន៍ ៕

ដោយ ៖ទិត ស្រ៊





