បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំគោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនដែលបានពលីជីវិតក្នុងសម័យសង្គ្រាម
AKPកំពង់ធំ ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០២៦ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិ ភាគទី៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ស៊ីវិល ក្នុងបុព្វហេតុការពារ ទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងផ្សព្វផ្សាយសាររជូនពររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណជានិច្ចចំពោះវីរភា ពដ៏អង់អាចក្លាហានរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជាអាយុ ជីវិត ក្នុងបុព្វហេតុការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន ។ វីរភាពកម្មាភិបាលយុទ្ធជនទាំងនេះគឺជាប្រតិបត្តិករ នៃគោលនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិយេីងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

យេីងខ្ញុំទាំងអស់គ្នាជានាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពបួងសួងសុំឱ្យវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះផងដែរ ឧត្តមសេនី យ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយនូវសារជូនពររបស់ឯកឧត្តមនាយឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដោយបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ ដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ ដែលបានលះបង់ខ្ពស់ ជំនះឧបសគ្គគ្រប់បែបយ៉ាង ប្រកបដោយភាពអង់អាចក្លាហានមោះមុត ក្នុងការការពារបូរណភាពទឹកដីនៃយើង និងសូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋាននានា បន្តសាមគ្គីភាពគ្នាជាធ្លុងមួយ ក្រោមស្មារតីជាតិខ្មែរតែមួយ ជាមួយនេះ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លៀនពានពីប្រទេសជិតខាង មកលើដែនអធិបតេយ្យភាពរបស់យើង៕
ដោយ៖ ស៊ុម វណ្ណា





