នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ០២គ្រឿង ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព
AKP ខេត្តព្រះសីហនុ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦--ព្រឹកថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ០២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
ការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគម ន៍ពីនាយ នាយរង កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនង និងរិតចំណងមិត្តភាព សាមគ្គីភាពឪ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងរាជរដ្ឋាភិបាល កងទ័ពជើងទឹក នៃប្រទេសទាំងពីរ(កម្ពុជា រុស្ស៊ី) និងប្រជាជននៃប្រទេសទាំងពីរ។

- លក្ខណៈបច្ចេកទេសនាវា
- នាវាឈ្មោទី១ មានឈ្មោះ SOVERSHENNYY លេខ៣៣៣ ទម្ងន់ផ្ទុក ២.២៥០តោន មានបណ្ដោយ ១០២.៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៧.៩៥ម៉ែត្រ មាននាវឹកចំនួន ១២៩នាក់ ដឹកនាំដោយលោក វរនាវីឯក SHMAGIN Artem មេបញ្ជាការនាវា ។

នាវាទី២ មានឈ្មោៈ REZKIY លេខ៣៤៣ ទម្ងន់ផ្ទុក ២.២៥០តោន មានបណ្តោយ ១០៤.៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៧.៩៥ម៉ែត្រ មាននាវឹកចំនួន ១២៦នាក់ ដឹកនាំដោយលោកវរនាវីឯក KOVALEY EVGENII មេបញ្ជាការនាវា ។

ក្នុងឪកាសទស្សនកិច្ច ស្នាក់នៅលើទឹកដីនៃព្រះរាជានាចក្រកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី មានគម្រោងចូលជួបសម្តែងការគួសមជាមួយមេបញ្ជា ការមូលដ្ឋានសមុទ្ររាម ចូលជួសសម្តែងការគួសមជាមួយថ្នាក់ដឹកនាំខេត្តព្រះ សីហនុ ថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត និងមានកម្មវិធីជប់លៀងនៅ លើនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមជាមួយនឹងការលេងកីឡាមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរផងដែរ៕


ដោយ៖ ងូ សុមុនី





