លោក ដូណាល់ ត្រាំ និយាយថា យោធាអាម៉េរិកមិនទាន់ចាប់ផ្តើមបំផ្លាញអ្វីដែលនៅសេសសល់នៅក្នុងប្រទេសអ៊ីរ៉ង់នៅឡើយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានផ្តល់សញ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់អាចនឹងកើតឡើង។
លោកបាននិយាយថា «យោធារបស់យើងដែលជាយោធាដ៏អស្ចារ្យនិងមានអំណាចបំផុត (រហូតមកដល់ពេលនេះ) នៅគ្រប់ទីកន្លែងក្នុងពិភពលោក នៅមិនទាន់បានចាប់ផ្តើមបំផ្លាញអ្វីដែលនៅសេសសល់នៅក្នុងប្រទេសអ៊ីរ៉ង់នៅឡើយទេ»។
លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា «ស្ពាន រោងចក្រថាមពលអគ្គិសនី ថ្នាក់ដឹកនាំរបបថ្មីដឹងពីអ្វីដែលត្រូវធ្វើ ហើយត្រូវធ្វើវាឱ្យបានលឿន»។
ការកត់សម្គាល់របស់លោកខាងលើនេះ បានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីសុន្ទរកថារបស់លោកទៅកាន់ប្រជាជាតិ ស្តីពីប្រតិបត្តិការ Epic Fury ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។
លោកបាននិយាយថា «យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





