អង្គការ Oxfam គាំទ្រដល់ភាពធន់នៅតំបន់មេគង្គ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- អង្គការ Oxfam បានគាំទ្រដល់ភាពធន់នៅតំបន់មេគង្គ (Mekong Resilience) ដើម្បីចាប់ផ្តើមកម្មវិធី ភាពជាអ្នកដឹកនាំវ័យក្មេង (Green Finance Young Leaders) ដែលការងារនេះចាប់ផ្តើមតាំងពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីអង្គការ Oxfam នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

អង្គការ Oxfam បានរៀបចំកម្មវិធី ទិវាយល់ដឹងនេះ (Insight Day) ដែលអ្នកដឹកនាំវ័យក្មេងចំនួន១៥នាក់មកពីមជ្ឈដ្ឋានផ្សេងៗគ្នាបានមកជួបជុំគ្នា ដើម្បីស្វែងរកហិរញ្ញវត្ថុបៃតង ផ្លាស់ប្តូរគំនិតជាមួយមិត្តភក្តិ និងភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញ ដែលជំរុញការផ្លាស់ប្តូរនៅក្នុងវិស័យសំខាន់ៗទាំងនេះ។

កម្មវិធីគាំទ្រដល់ភាពធន់នៅតំបន់មេគង្គ (Mekong Resilience) នេះផ្តល់អំណាចដល់អ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ក្នុងវិស័យហិរញ្ញវត្ថុបៃតង ដោយផ្តោតលើ ថាមពលស្អាត និង ទឹកស្អាត ហើយគំនិតផ្តួចផ្តើមនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី (ANCP)៕

ដោយ ណយ នឿន (ប្រភព៖ Oxfam)





