ពិធីបុណ្យចូលឆ្នាំថ្មី ខិតជិតមកដល់ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងលេងល្បែងប្រជាប្រិយ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--«ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា » ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយប្រតិភូ មន្ត្រីរាជការ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងការលេងល្បែងប្រជាប្រិយ ព្រមទាំងទស្សនាការប្រគុំតន្រ្តីស្គរដៃ និងការសម្តែងទស្សនីយភាពសិល្បៈ។

កម្មវិធីជួបជុំទាំងនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាជំរុំជាច្រើនសរុប ១២ទីតាំង ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រពៃណីទំនៀមទម្លាប់ពីដូនតាផង និងដើម្បីជួបសំណេះសំណាលជាមួយលោកយាយលោកតា អ៊ំពូមីង បងប្អូនជនភៀសសឹកផងដែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះ៕



ដោយ៖ គង់ សិរីរ័ត្ន





