អ៊ីស្រាអែលអនុម័តច្បាប់កាត់ទោសប្រហារជីវិតចំពោះក្រុមភេរវករ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល លោក ទ៊ីតាម៉ារ ប៊ែន-ជីវៀ (Itamar Ben-Gvir)បាននិយាយកាលពីដើមសប្តាហ៍នេះថា សភាអ៊ីស្រាអែលបានអនុម័តច្បាប់ស្តីពីទោសប្រហារជីវិតចំពោះក្រុមភេរវករ។
លោក ប៊ែន-ជីវៀ បាននិយាយនៅលើបណ្តាញតេឡេក្រាមបន្ទាប់ពីការបោះឆ្នោតនៅក្នុងសភា Knesset ថា «យើងបានសន្យា។ យើងបានធ្វើសកម្មភាព។ យើងបានធ្វើវា។ ច្បាប់ ស្តីពីទោសប្រហារជីវិតចំពោះក្រុមភេរវករ ត្រូវបានបញ្ចូលទៅក្នុងក្រមច្បាប់របស់រដ្ឋអ៊ីស្រាអែលហើយ»។
ច្បាប់នេះត្រូវបានអនុម័ត ៦២-៤៨ ដោយណែនាំដល់តុលាការយោធាឱ្យដាក់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីន ដែលត្រូវបានកាត់ទោសពីបទសម្លាប់ជនជាតិអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រុមហាម៉ាស បាននិយាយថា «ការអនុម័តចុងក្រោយរបស់សភា Knesset ទៅលើអ្វីដែលហៅថា ច្បាប់ប្រហារជីវិតអ្នកទោសប៉ាឡេស្ទីននោះ ជាការឆ្លុះបញ្ចាំងពីលក្ខណៈបង្ហូរឈាមនៃការកាន់កាប់ និងវិធីសាស្រ្តរបស់វាដែលផ្អែកលើការសម្លាប់និងភេរវកម្ម»៕





