វិមានក្រឹមឡាំង៖ ប្រសិនបើបណ្តារដ្ឋនៅសហភាពអឺរ៉ុបផ្តល់ដែនអាកាសដល់អ៊ុយក្រែនដើម្បីព្យាយាមវាយប្រហារ រុស្ស៊ីនឹងចាត់វិធានការ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- ប្រសិនបើបណ្តាប្រទេសនៅសហភាពអឺរ៉ុបពិតជាផ្តល់ដែនអាកាសដល់អ៊ុយក្រែនដើម្បីព្យាយាមវាយប្រហាររុស្ស៊ីមែន រុស្ស៊ីនឹងមានកាតព្វកិច្ចចាត់វិធានការសមស្រប។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃអង្គារ។
លោក ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានដោយឆ្លើយទៅនឹងសំណួរអំពីរបៀបដែលវិមានក្រឹមឡាំងមើលឃើញអ្វីដែលប្រទេសនៅសហភាពអឺរ៉ុបអាចផ្តល់ដែនអាកាសដល់អ៊ុយក្រែនសម្រាប់ការប៉ុនប៉ងវាយប្រហាររុស្ស៊ីជាមួយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ថា «ជាការពិតណាស់យើងជឿជាក់ថា ប្រសិនបើនេះជាករណីការផ្តល់ដែនអាកាសសម្រាប់សកម្មភាពភេរវកម្មអរិភាពប្រឆាំងនឹងរុស្ស៊ី នោះវានឹងបង្ខំយើងឱ្យធ្វើការសន្និដ្ឋានសមស្រប និងចាត់វិធានការសមស្រប»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





