ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស ១១នាក់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- មន្ត្រីជួយសង្គ្រោះបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ១១នាក់ រួមទាំងកុមារ១០នាក់ និងស្ត្រីម្នាក់បានស្លាប់ និង ៤៩នាក់ផ្សេងទៀតរងរបួសនៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តឃីបឺប៉ាក់ទុនខ្វា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នៅក្នុងស្រុកបាននូ ស្រុកវ៉ាហ្ស៊ីរីស្ថាន និងស្រុកកូហាត ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យដំបូលបាក់ និងខូចខាតដោយផ្នែកដល់ផ្ទះជាច្រើន។
យោងតាមនាយកដ្ឋានឧតុនិយមប៉ាគីស្ថានបានឱ្យដឹងថា ភ្លៀងធ្លាក់មិនទៀងទាត់ទំនងជានឹងបន្តនៅក្នុងស្រុកផ្សេងៗនៃខេត្តរហូតដល់ថ្ងៃអង្គារ។អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរដែលមិនចាំបាច់និងចាត់វិធានការបង្ការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





