គម្រោង«ព្រែកជីកហ្វូណនតេជោ»កំណាត់ទី២នឹងបើកការដ្ឋានសាងសង់នៅដើមខែក្រោយនេះ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

បើតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលម្អិតលើការងារបច្ចេកទេស និងផែនការរៀបចំផ្សេងៗ ដើម្បីធានាឱ្យបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមលក្ខណៈសម្រាប់ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕










ដោយ វាសនា





