ឯកឧត្ដម គួច ចំរើន ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ST Engineering ប្រទេសសិង្ហបុរី
AKP កណ្តាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ST Engineering និងក្រុមហ៊ុន Krislite ប្រទេសសិង្ហបុរី នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ក្រុមហ៊ុន ST Engineering (Singapore Technologies Engineering Ltd) គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងវិស្វកម្មចម្រុះលំដាប់ពិភពលោក ដែល មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ។ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនការពារជាតិ និងវិស្វកម្មដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ី។ ចំពោះក្រុមហ៊ុន Krislite គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យផ្គត់ផ្គង់ និងចែកចាយឧបករណ៍បំភ្លឺ (Lighting Solutions) ដែលមានមូលដ្ឋានធំនៅប្រទេសសិង្ហបុរី និងមានប្រតិបត្តិការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។

ក្នុងការជួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញតំណាងក្រុមហ៊ុន ST Engineering និងក្រុមហ៊ុន Krisli ព្រមទាំងក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលខេត្តកណ្តាល ដែលកំពុងដំណើរការសាងសង់ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





