ពិតជាស្រស់ស្អាតខ្លាំងណាស់ ទេសភាពនៅបាតសមុទ្រជុំវិញកោះអាចម៍សេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦--មានសត្វសមុទ្រជាច្រើនប្រភេទ ដែលជាសត្វចេញរកស៊ីចំណីនៅពេលយប់ ហើយពួកវានឹងចាប់ផ្តើមធ្វើសកម្មភាពតែនៅពេលមេឃចាប់ផ្តើមងងឹតប៉ុណ្ណោះ ដែលផ្តល់ឱកាសឱ្យអ្នកបានឃើញពីទិដ្ឋភាពមួយជ្រុងផ្សេងទៀតនៃពិភពនៅបាតសមុទ្រដែលខុសប្លែកគ្នាទាំងស្រុងពីពេលថ្ងៃ រូបភាពទាំងអស់នេះត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញ និថតបាននៅបាតសមុទ្រជុំវិញកោះអាចម៍សេះ។
មន្ត្រីអង្គការ MCC បានចែករំលែកចំណេះដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះថា តើអ្នកមានចំណាប់អារម្មណ៍ចង់សិក្សាបន្ថែមដែរឬទេ? អ្នកក៏អាចចូលរួមវគ្គសិក្សា "ការជ្រមុជទឹកពេលយប់ និងការជ្រមុជទឹកក្នុងស្ថានភាពមើលមិនសូវច្បាស់" (Night Diving & Limited Visibility) ជាមួយក្រុមការងារយើងនៅកោះអាចម៍សេះបានផងដែរ។
ដូចលោកអ្នកមកទទួលយកបទពិសោធដ៏អស្ចារ្យនៃការមុជទឹកពេលយប់នៅជុំវិញកោះអាចម៍សេះ និងស្វែងយល់ពីសម្រស់ដ៏ស្រស់ស្អាតនៅមហាសមុទ្រ ក្រោយពេលថ្ងៃលិច ៕





ដោយ ណយ នឿន(ប្រភព៖MCC)





