ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រសួងធម្មការ និងសាសនា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៦ --






ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៦ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដែលពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពាហិរសាសនា មន្ទីរ អង្គការដៃគូពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។
រូបថត៖ សួស សាវី





