ក្រសួងទេសចរណ៍៖ ក្នុងឆ្នាំ២០២៦ កម្ពុជា ជាប់លេខ ៧ ជាប្រទេសល្អបំផុត សំដៅលើឱកាសការងារ សម្រាប់ជនបរទេស
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦--ក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ កម្ពុជា ជាប់លេខ ៧ ជាប្រទេសល្អបំផុតសំដៅលើឱ្យកាសការងារសម្រាប់ជនបរទេស។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ និងធ្វើឡើងដោយប្រភពនៃស្ថាប័ន GoAbroad ដែលគោលដៅនៃប្រទេសទាំងនេះ ត្រូវបានបង្ហាញថា មានភាពលេចធ្លោ សម្រាប់ឱកាសការងារ តុល្យភាពការងារ-ជីវិត និងគុណភាពជីវិតនៅឆ្នាំ២០២៦។

សូមជម្រាបជូនថា សម្រាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើ កូរ៉េខាងត្បូង, បារាំង (ជាប់លេខ២) ជប៉ុន (ជាប់លេខ៣ កាណាដា ជាប់លេខ៤ ជាប់លេខ៥ នូវែលសេឡង់ និងជាប់លេខ៦ អាល្លឺម៉ង់។ ដោយឡែក ប្រទេសកម្ពុជា ត្រូវបានគេឱ្យជាប់លេខ ៧ នៅក្នុងចំណាត់ថ្នាក់នេះ ដោយសារ តម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅបានយ៉ាងសមរម្យ ដោយផ្អែកលើប្រាក់ខែបង្រៀន ខណៈពេលដែលអាចបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងនោះ រួមទាំងមធ្យោបាយក្នុងការធ្វើដំណើរ ប្រកបដោយចីរភាព ផងដែរ៕
ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងទេសចរណ៍





