ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក ជូនមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦--ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក ជូនមន្ត្រីរាជការ និងជំនួយការថ្នាក់ដឹកនាំក្រសួង ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងនារសៀលថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

សិក្ខាសាលានេះ មានគោលបំណងដើម្បីសិក្សា៖
១. អំពីបេសកកម្ម
២.លំហូរឯកសាររបស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
៣.សៀវភៅសកម្មភាពការងារប្រចាំថ្ងៃ និងការគ្រប់គ្រងវត្តមានរបស់មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា និង
៤.ដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕


ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ )





