ឯកឧត្តមអភិបាលខេត្តសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យតាមដងផ្លូវតាមឆ្នេរក្រុងព្រះសីហនុ ក្រុងកំពង់សោម និងក្រុមកាត់ស្មៅថែទាំសួន
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យតាមដងផ្លូវ តាមឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ ក្រុងកំពង់សោម និងក្រុមកាត់ស្មៅថែទាំសួនរបស់មន្ទីរសាធារណការ និងដឹកជញ្ជូននៅវេទិកា ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបុគ្គលិកសម្អាតអនាម័យតាមដងផ្លូវ តាមឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ ក្រុងកំពង់សោម និងក្រុមកាត់ស្មៅថែទាំសួនរបស់មន្ទីរសាធារណៈការ សូមមានសុខភាពល្អគ្រប់ៗគ្នា។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមអគុណបងប្អូនដែលបានចូលរួមសកម្មភាពសម្អាតបរិស្ថាន អនាម័យនៅតាមដងផ្លូវ តាមសមុទ្រ និងក្រុមថែទាំសួននៅក្នុងខេត្តព្រះសីហនុធើ្វឪ្យមានភាពស្រស់ស្អាត និងបៃតង ដើម្បីស្អាត គឺយើងត្រូវរួមគ្នាសម្អាត ប្រសិនបើយើងមានសំរាមច្រើន ល្អប្រសើរជាងអត់សំរាម ព្រោះកាលណាមានសំរាម បានសរបញ្ជាក់ពីភ្ញៀវទេសចរមកលេងកមក្សាន្តច្រើននៅក្នុងក្រុង ខេត្តព្រះសីហនុរបស់យើង ជាពិសេសភ្ញៀវទេសចរមកពីបណ្តាខេត្ត ទន្ទឹមនោះយើងក៏ត្រូវឱ្យពួកគាត់ចូលរួមសំអាតអនាម័យ បរិស្ថានជាមួយយើងទាំងអស់គ្នា ដើម្បីឆ្នេរ និងទីក្រុងរបស់យើងស្រស់ស្អាត។ ម្យ៉ាងទៀតប្រជាពលរដ្ឋនៅក្រុងកំពង់សោម និងក្រុងព្រះសីហនុ សូមចូលរួមសម្អាតអនាម័យ បរិស្ថាននៅតាមដងផ្លូវ និងតាមឆ្នេរបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានធ្វើការកោតសរសើរលើកទឹកចិត្តប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ថ្នាក់បានចូលរួមសហការគ្នាល្អក្នុងការរៀបចំអនាម័យ បរិស្ថានបានល្អ ហើយថ្មីៗនេះក្រុង នៃខេត្តព្រះសីហនុត្រូវបានទទួលស្គាល់ជាទីក្រុងស្អាតអាស៊ានក្នុងចំណោម ១១ប្រទេស នៅប្រទេសហ្វីលីពីន ។ ហើយការងារនេះ គឺភារកិច្ចរបស់បងប្អូនទាំងអស់គ្នាដែលនៅទីនេះ ដូចពាក្យស្លោក "បងកុំបោះចោលសំរាម ខ្ញុំអ្នករើស អ្នកសប្បាយរីករាយ តែខ្ញុំវេទនា" ព្រមទាំងបានផ្ញើសារដល់ប្រជាពល រដ្ឋអ្នកលក់ដូរតាមដងផ្លូវ ត្រូវចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវយកទៅដាក់ក្នុងធុងសំរាមដែលរដ្ឋបាលខេត្ត ក្រុងរបស់យើងបានរៀបចំនៅតាមដងផ្លូវ ទីប្រជុំជន និងតាមតំបម់ឆ្នេរក្នុងក្រុងរបស់យើង។ ហើយការជួបជុំនាពេលនេះបង្ហាញសារដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសអ្នកលក់ដូរនៅតាមដងផ្លូវក្នុងក្រុង ខេត្ត ត្រូវចូលរួមសម្អាតវេចខ្ចប់សំរាមទាំងអស់គ្នា និងសូមអគុណកាលះបង់របស់បងប្អូន ដើម្បីទីក្រុងរបស់យើងស្អាត។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏នាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្តម្ភជូនបុគ្គលិកសម្អាតអនាម័យតាមដងផ្លូវ តាមឆ្នេរសមុទ្រ និងក្រុមកាត់ស្មៅថែទាំសួនសរុបចំនួន១៤៣នាក់ ក្នុងនោះទទួលបានដូចជា អង្ករ ៥០គីឡូក្រាម ទឹកភេជ្ជ ១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ត្រសក់ចាវ១កំប៉ុង នំសណ្តែកដី ១កញ្ចប់ និងថវិកា ២០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





