ទិដ្ឋភាពកងកម្លាំងឈ្លានពានថៃ ដាក់ទូរកុងតឺន័រកាត់ទទឹងផ្លូវជាតិលេខ៥៨ ហុំព័ទ្ធភូមិជោគជ័យកម្ពុជា
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦—







យោធាកម្ពុជានៅជួរមុខបានឱ្យដឹងថា ទូរកុងតឺន័រក្នុងរូបភាពនេះ ត្រូវបានយោធាថៃ ទើបដាក់ក្រោយអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការដាក់ទូរកុងតឺន័រ ធ្វើឲ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត្រ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រ លេខ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស។
ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានផ្តិតយកទិដ្ឋភាពនេះ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។
រូបថត៖ ខឹម សុវណ្ណារ៉ា





