តំណាងរាស្ត្រមណ្ឌលកំពង់ចាមសួរសុខទុក្ខភរិយាវីរៈកងទ័ពសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦---
លោកជំទាវ កុល ធារិន សមាជិកាគណ:កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណ:កម្មការទី២) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ ភរិយាវីរៈកងទ័ពជួរមុខ ឈ្មោះ ស៊ាន ហឿន ដែលឈរជើងនៅប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ ។
លោកស្រី កាន ស្រីមុំ ជាភរិយារបស់វីរៈកងទ័ព ស៊ាន ហឿន អាយុ ៣១ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ បានឆ្លងទន្លេដោយការវះកាត់ ទទួលបានកូនស្រីម្នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។


លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ក៏បានអញ្ជើញចូលរួមដំណើរជាមួយលោកជំទាវ កុល ធារិន។
ក្នុងឱកាសនោះ លោកជំទាវ កុល ធារិន បានឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ផងដែរ៕



ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





