ភ្ញៀវទេសចរប្រមាណ ២៨៦,៧៥១ នាក់បានមកកម្សាន្តនៅខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៥ ចូលឆ្នាំ២០២៦
AKP សៀមរាប ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦-- យោងតាមរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ស្ថានភាពទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំ២០២៥ ចូល២០២៦ មានចំនួនប្រមាណ ២៨៦,៧៥១ នាក់ មានការថយចុះប្រមាណ ១៤.០៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៧៩,២១០ នាក់ មានការថយចុះប្រមាណ ១៣.៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

ប្រភពដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៥៤១ នាក់ មានការថយចុះ ២៦.៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន១០,២៦០ នាក់៕



ដោយ ឃុត សៅ





