ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានផ្តល់អំណោយដល់ក្រុមការងារមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម
AKP ព្រះវិហារ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥--
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមមានឱសថ សំឡីអនាម័យ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ទៅផ្ដល់ក្រុមការងារមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

លោកស្រី ហែម សុគុណពិសី បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្ដល់ក្រុមការងារមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដើម្បីទុកសម្រាប់ចែកជូនបន្ដដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបានចាកចេញពីតំបន់រងគ្រោះ តាមបណ្តោយព្រំដែនពីសំណាក់ទាហានថៃបាញ់ផ្លោងឈ្លានពានទឹកដីកម្ពុជា៕

ដោយ ទិត ស្រ៊





