អ្នកជំនាញ មើលឃើញពីតម្រូវការកើនឡើងនៃចំនួនអ្នកប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥– អ្នកជំនាញក្នុងឧស្សាហ៍កម្មរថយន្ត មើលឃើញពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា ខណៈនិន្នាកាលនេះ នឹងនៅតែបន្តកើនឡើងថែមទៀត ស្របពេលការប្រកួតប្រជែងក្នុងឧស្សាហ៍នេះកំពុងរីកធំ។
លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Chery Cambodia មានគូសបញ្ជាក់ថា ទីផ្សាររថយន្តថ្មីក្នុងទីផ្សារកម្ពុជា កំពុងមានសន្ទុះកើនឡើងយ៉ាងច្រើនក្នុងទីផ្សារ ដែលកត្តានេះ បង្ហាញអោយឃើញពីតម្រូវនៃការប្រើប្រាស់ក្នុងឧស្សាហ៍នេះ កំពុងមានភាពប្រកួតប្រជែង ទាំងតម្លៃ ការរចនា ម៉ាកយីហោ និងប្រភពដើមនៃការផលិតរថយន្ត។ នេះជាការគូសបញ្ជាក់របស់លោក Brain Ko ក្នុងពិធីពិសារអាហារជួបជុំអ្នកសារព័ត៌មានកាលពីលថ្មីៗនេះ។

លោកថា កម្ពុជា ជាប្រទេសក្នុងតំបន់មួយ ដែលកំពុងមានតម្រូវកើនឡើងនៃរថយន្តថ្មីៗ ហើយស្របពេលនេះ ក្រុមហ៊ុន chery cambodia បានសម្រេចចិត្ត វិនិយោគ និងនាំចូលមកនូវរថយន្យម៉ូឌែលថ្មី ម៉ាក Chery ដែលជាយីហោល្បី និងកំពុងពេញនិយមនៅក្នុងទីផ្សារចិន។

លោកបញ្ជាក់ថា ក្រុមហ៊ុន Chery បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ហេីយបានបោះជំហានក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការច្នៃប្រឌិតរថយន្ត ជាង ១០០ ប្រទេស និងមានអតិថិជនសរុបជាង ១៧ លាននាក់នៅទូទាំងពិភពលោក។ ដោយមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនប័ត្រសុវត្ថិភាព Euro NCAP ពានរង្វាន់គុណភាពអន្តរជាតិជាច្រើន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោក ពេលនេះ Chery កំពុងពង្រីកសមិទ្ធិផលជាសាកលនេះមកដល់ប្រទេសកម្ពុជា ដោយផ្តល់នូវឧត្តមភាពក្នុងការរចនា សុវត្ថិភាព និងបច្ចេកវិទ្យាល្អដាច់គេ។
កញ្ញា ហែម សុវណ្ណមុន្នីនិច ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Chery Cambodia បានពន្យល់បន្ថែមថា Cheryឡាន រួមមាន TIGGO 2 PRO, TIGGO 7, TIGGO 8 (PHEV) និង TIGGO 9 ។ ម៉ូដែលទាំងនេះបម្រើនូវតម្រូវការអតិថិជនជាច្រើនរាប់ចាប់ពីអ្នក មានបំណងចង់បញ្ជាទិញរថយន្តដំបូងរហូតដល់រថយន្ដសម្រាប់ គ្រួសារ និងសូម្បីតែអ្នកដែលមានបំណងចង់ស្វែងរកបទពិសោធន៍រថយន្ត SUV ដ៏ប្រណីតនាចុងឆ្នាំនេះ ជាមួយនឹងតម្លៃប្រកួតប្រជែងលេីទីផ្សារ លក្ខណៈពិសេសសុវត្ថិភាពខ្លាំង និងបច្ចេកវិទ្យាទំនើបៗ បានក្លាយជាជម្រើសរថយន្ត SUV នៅកម្ពុជា។"
លក្ខណៈ ពិសេស របស់ Chery SUVs
✓ ប្រព័ន្ធសុវត្ថិភាពពេញលេញជាមួយនឹងពោងសុវត្ថិភាពទំនេីប និងជំនួយការបើកបរឆ្លាតវៃ ADAS
✓ ប្រព័ន្ធកម្សាន្តជាមួយ Apple CarPlay & Android Auto
✓ ការរចនាខាងក្នុងទំនើប និងផាសុកភាព
✓ ម៉ាស៊ីន Turbocharged ជាមួយនឹងប្រសិទ្ធភាពប្រេង និងការបង្កើនល្បឿនយ៉ាងរលូន
✓ រចនាឡើងសម្រាប់ទាំងការបើកបរក្នុងទីក្រុង និងការធ្វើដំណើរឆ្ងាយប្រកបដោយទំនុកចិត្ត៕
ដោយ៖ ចរិយា ប្រភព៖ Chery Cambodia





