ក្រុមមន្ត្រីការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ដំណាំក្រោយទឹកស្រក
AKP ព្រះវិហារ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ បងប្អូនកសិករខេត្តព្រះវិហារបានដាំដុះដាំណាំស្រូវរដូវវស្សាបាន ចំនួន១០៦.០០០ហិកតា។

លោកបានបន្តថា នៅសប្តាហ៏ទី១ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តព្រះវិហារ មានព្យុះជាបន្តបន្ទាប់ បណ្តាលឱ្យមានជំនន់ទឹកភ្លៀង លិចស្រូវចំនួន១៣៦៩ហិកតា ស្មើនឹង ពលរដ្ឋ៩៩០គ្រួសារ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ជំនន់ទឹកភ្លៀងបានស្រកទៅវិញហើយ។ ក្រោយទឹកស្រក ដំណាំស្រូវលូតលាស់ល្អឡើងវិញ លើផ្ទៃដីចំនួន១២៩១ហិកតា នឹងមានការខូចខាតស្រូវទាំងស្រុង មានចំនួន៧៨ហិកតា ក្នុងនោះដែរក៏មានការលិចដំណាំដំឡូងមីចំនួន១២៨ហិកតា ស្មើនឹង ៩១គ្រួសារ។ ក្រោយទឹកស្រក ដំណាំដំឡូងមីលូតលាស់ល្អឡើងវិញលើផ្ទៃដីចំនួន២៩ហិកតា នឹងខូចខាតមានចំនួន៩៩ហិកតា៕



ដោយ ទិត ស្រ៊





