ចិនដីគោក និងម៉ាកាវ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការទូទាត់ឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- ធនាគារកណ្តាលចិន និងអាជ្ញាធររូបិយវត្ថុម៉ាកាវកាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការទូទាត់ឆ្លងព្រំដែនតភ្ជាប់រវាងចិនដីគោក និងម៉ាកាវ។ នេះបើយោងតាមធនាគារកណ្តាលរបស់ប្រទេសចិនបានចេញផ្សាយ។
ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅលើការតភ្ជាប់ការទូទាត់ឆ្លងព្រំដែន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាទូទាត់ឆ្លងដែន សំដៅលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូរបុគ្គលិករវាងចិនដីគោក និងម៉ាកាវ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





