សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ចិញ្ចឹមត្រីឆ្ពុង ស្រុកព្រៃនប់ ទទួលជំនួយ៣ម៉ឺនដុល្លារ ពីគម្រោង CASDP
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានជំនួយឥតសំណងចំនួនប្រមាណ ៣០ ០០០ដុល្លារអាមេរិក ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម សម្រាប់ចិញ្ចឹមត្រីឆ្ពុង។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថា សហគមន៍នេះគឺជាសហគមន៍វារីវប្បកម្មដំបូងគេ ដែលត្រូវបានគាំទ្រដោយគម្រោងពិពិធកម្ម ហើយក្រុមការងារក៏កំពុងសិក្សាពិនិត្យលទ្ធភាពប្រែក្លាយសហគមន៍នេះឱ្យទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ការធ្វើវារីវប្បកម្មផងដែរ ដោយផ្តោតលើការផ្គត់ផ្គង់ធាតុចូលរួមគ្នា និងការលក់លក់គ្នាក្រោមកិច្ចសន្យាទីផ្សារតែមួយផងដែរ។

សូមជម្រាបថា នេះជាការទុនបដិភាគចំនួន៤០ភាគរយជូនដល់សហគមន៍ សម្រាប់ប្រើប្រាស់វិនិយោគលើបែចិញ្ចឹមត្រីឆ្ពុងចំនួន១៣៨បែ ដែលនឹងបង្កើនសមត្ថភាពឱ្យសហគមន៍អាចពង្រីកផលិតកម្មត្រីឆ្ពុង ក្នុងបរិមាណជាមធ្យម៥០តោនក្នុងមួយឆ្នាំ៕

ដោយ ណយ នឿន





