កិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សាជាការបើកទ្វារទៅកាន់យុគសម័យថ្មីនៃសន្តិភាពនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ឌែល ហ្វាតតាហ៍ ស៊ីស៊ី (Abdel Fattah Sisi) បាននិយាយកាលពីពេលថ្មីៗនេះថា កិច្ចព្រមព្រៀង ស្តីពីតំបន់ហ្គាហ្សាស្រ្ទីប ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងស្សាមអ៊ែល-ស្សៀក ជាការបើកទ្វារឆ្ពោះទៅរកយុគសម័យថ្មីនៃសន្តិភាពនៅមជ្ឈិមបូព៌ា និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រ។
លោក ស៊ិស៊ី បាននិយាយក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលសន្តិភាពនៅទីក្រុងស្សាមអ៊ែល-ស្សៀក ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាស្រ្ទីបថា «នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រ។ វា [កិច្ចព្រមព្រៀង] បើកទ្វារទៅកាន់យុគសម័យថ្មីនៃសន្តិភាពនៅមជ្ឈឹមបូព៌ា»។
លោក ស៊ីស៊ី បាននិយាយថា ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សា ត្រូវតែឈានទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយលោកស៊ិស៊ី បាននិយាយថា ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវក្តីសង្ឃឹមរបស់ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





