រដ្ឋបាលខេត្តកំពង់ឆ្នាំង ពិភាក្សាការងារជាមួយក្រុមហ៊ុនទូកទេសចរណ៍តាមបណ្តោយទន្លេមេគង្គ
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងស្ដីពីការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនទូកទេសចរណ៍តាមបណ្តោយទន្លេមេគង្គ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាល់ប្រចុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ អភិបាលរងខេត្ត លោក លោកស្រី មន្តរីពាក់ព័ន្ធនិងសហការី ចូលរួមជាច្រើននាក់ផងដែឬ។

ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពង់យកចិត្តទុកដាក់ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ធ្វើឱ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍ជាផ្នែកមួយដ៍សំខាន់សម្រាប់ប្រាក់ចំណូល និងបង្កើនការងារដល់ប្រជាពលរដ្ឋយើងផងដែរ។ ការទាក់ទាញ សម្របសម្រួលការធ្វើដំណើរទៅមករវាងប្រជាជននិងភ្ញើវជាតិ អន្តរជាតិឱ្យបានងាយស្រួល និងការតភ្ជាប់ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសឱ្យកាន់តែច្រើនគោលដៅ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-អន្តរជាតិ ឱ្យកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរប្រទេស និងអន្តរជាតិមកទេសចរប្រទេសយើងឱ្យកាន់តែច្រើនបន្ថែមទៀត។

ទន្ទឹមនឹងនេះឯកឧត្តបានបន្តថា ការធ្វើដំណើរកម្សាន្ដតាមទូកទេសចរណ៍ គឺជាការផ្ដល់នូវជម្រើសបន្ថែមទៀត ក្រៅពីការដើរទស្សនាកម្សាន្ដនៅតាមទីកន្លែងផ្សេងៗ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិក្នុងការទស្សនាកម្សាន្ដតាម ដងទន្លេងសាប និងដងទន្លេមេគង្គ ដើម្បីគយគន់មើលទេសភាព និងសម្រស់ដ៏ស្រស់ត្រកាល ហើយខ្យល់ពេលប៉ះលើស្បែកគឺត្រជាក់មិនស្អិតដូចខ្យល់សមុទ្រ។ ពេលនៅលើទូកហើយសម្លឹងទៅលើផ្ទៃទឹកមានអារម្មណ៍ថាពិតជាល្វឹងល្វើយ បែបរ៉ូមែនទិកតាមដំណក់របស់ទឹករលកហើយស្ងប់ស្ងាត់ដោយគ្មានការប្រកួតប្រជែងពីយានជំនិះដទៃ និងមិនស្ទះចរាចរណ៍នោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រុញដល់អាជិវករ ម្ចាស់ទូក កាណូត តាមកំពង់ផែរ មូលដ្ឋាន និងកម្លាំងចម្រុះចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់យ៉ាងហោចមួយសប្ដាហ៍ម្ដង អាជីវករចូលរួមបន្តសំអាតកាកសំណល់សម្ភារៈគ្មានសណ្ដាប់ធ្នាប់ដែលលក់ដូររំលោភលើចំណីផ្លូវ លើច្រាំងទន្លេ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ ចរាចរណ៍ ភ្ញៀវទេសចរណ៍ អនាម័យនិងបរិដ្ឋាន។ ការពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំណល់ដោយការទទួលខុសត្រូវ ដើម្បីរួមគ្នាលើកស្ទួយសោភណ័ភាពទីក្រុង ទីប្រជុំជនឲ្យមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធ និងទទួលមកវិញនូវសុខភាពល្អរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕
ដោយ៖ បៃ ស៊ីថុន





