ក្រុមហាម៉ាស់បញ្ចប់ការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលទាំង ២០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានអាណាដូលូ (Anadolu) របស់តួកគី បានឱ្យដឹងថា ក្រុមយោធារបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន គឺក្រុម Al-Qassam Brigades កាលពីថ្ងៃចន្ទ បានបញ្ចប់ចំពោះការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ២០នាក់ដែលនៅរស់រានមានជីវិត។
ចំណាប់ខ្មាំងទាំងនោះត្រូវបានប្រគល់ទៅឱ្យក្រុមការងារកាកបាទក្រហមជាពីរក្រុមនៅតំបន់ហ្គាហ្សាស្ទ្រីប។
ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១.៩៦៨នាក់ ដែលរួមទាំង ២៥០នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតផងនោះ នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





