ដំណាំស្រូវចំនួន ៣.៦៩៣ហិកតារងការខូចខាតដោយជំនន់ទឹកភ្លៀង
AKP ខេត្តកំពង់ធំ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- តាមសេចក្ដីរាយការណ៍ពីមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថាដំណាំស្រូវចំនួន ៣.៦៩៣ហិកតារងការខូចខាតដោយជំនន់ទឹកភ្លៀង។

ប្រភពបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានកើតឡើងចំនួន ០៣លើកដោយមានផលប៉ះពាល់លើផ្ទៃដីសរុបចំនួន ៧.៣៨៣ហិកតាក្នុង ៧ស្រុក ៦៨ឃុំ ៣២២ភូមិ ស្មើនឹង៧.៧៧២គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ស្មើនឹង ៤,៤៣% ប្រៀបធៀបនិងផ្ទៃដីអនុវត្តទូទាំងខេត្តស្មើនឹង ៣,០៨% ដែលក្នុងនោះការខូចខាតលើផ្ទៃដីសរុបចំនួន ៣.៦៩៣ហិកតាក្នុង ០៥ស្រុក ៤៣ឃុំ ១៨៦ភូមិ ស្មើនឹង ៤.១០៥គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ប្រៀបធៀបនឹងផ្ទៃដីអនុវត្តទូទាំងខេត្តស្មើនឹង ១,៥៤%។

លើកទី១ ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនានិងបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ២០២៥ ដោយស្ថានភាពផលប៉ះពាល់លើផ្ទៃដីចំនួន ៣.០១៨ហិកតាក្នុង ០៦ស្រុក ២៣ឃុំ ១១៥ភូមិ ស្មើនឹង ២.៥០១គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ស្មើនឹង ៥,២៦% ប្រៀបធៀបនឹងផ្ទៃដីអនុវត្តទូទាំងខេត្តស្មើនឹង ១,៤៣% ដោយក្នុងនោះការខូចខាតលើផ្ទៃដីសរុបចំនួន ១.៦៣០ហិកតាក្នុង ០៦ស្រុក ១៩ឃុំ ៨១ភូមិ ស្មើនឹង ១.៤៨២គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ស្មើនឹង ២, ៨៤% ប្រៀបធៀបនឹងផ្ទៃដីអនុវត្តទូទាំងខេត្តស្មើនឹង ០,៧៧%។
លើកទី២ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញានិងបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយស្ថានភាពប៉ះពាល់លើផ្ទៃដីសរុបចំនួន ១.៨៥៨ហិកតាក្នុង ០៣ស្រុក ១៣ឃុំ ៧១ភូមិ ស្មើនឹង ២.១៣៧៥គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ស្មើនឹង ៥,៦៧% ប្រៀបធៀបនឹងផ្ទៃដីអនុវត្ត ទូទាំងខេត្តស្មើនឹង ០,៧៩% ដោយក្នុងនោះការខូចខាតលើផ្ទៃដីសរុបចំនួន ១.០៧៣ហិកតាក្មុង ០២ស្រុក ០៧ឃុំ ៥២ភូមិ ស្មើនឹង ១.៣២០គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ស្មើនឹង ៣,២៧% ប្រៀបធៀបនឹងផ្ទៃដីអនុវត្តទូទាំងខេត្តស្មើនឹង ០,៤៥%។

លើកទី៣ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញានិងបញ្ចប់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយស្ថានភាពប៉ះពាល់លើផ្ទៃដីសរុបចំនួន ២៥.០៣៧ហិកតាក្នុង ០៧ស្រុក ៣២ឃុំ ១៣៦ភូមិ ស្មើនឹង ៣.០៩៦គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ស្មើនឹង ៣,២៧% ប្រៀបធៀបនឹងផ្ទៃដីអនុវត្តទូទាំងខេត្តស្មើនឹង ១,០៥% ដែលក្នុងនោះការខូចខាតលើផ្ទៃដីសរុបចំនួន ៩៩០ហិកតាក្នុង ០៥ស្រុក ១៧ឃុំ-សង្កាត់ ៥៣ភូមិ ស្មើនឹង ១.៣០៣គ្រួសារប្រៀបធៀបនឹងផ្ទៃដីអនុវត្តក្នុងឃុំ/សង្កាត់ដែលរងផលប៉ះពាល់ស្មើនឹង ១,២៩% ប្រៀបធៀបនឹងផ្ទៃដីអនុវត្តទូទាំងខេត្តស្មើនឹង ០,៤១%។
ប្រភពបានឱ្យដឹងទៀតថា ខេត្តកំពង់ធំបានបញ្ចប់ការងារបង្កបង្កើតផលស្រូវវស្សាដោយអនុវត្តបានសរុបចំនួន ២៣៩.៥៣៤ហិកតាស្មើនឹង ១០៨,៨៨% នៃផែនការ ២២០.០០០ហិកតាធៀបទៅនឹងឆ្នាំមុនដែលមានរយៈពេលដូចគ្នា ដោយទទួលផលបានខ្ពស់ជាងចំនួន ១៩.៤០០ហិកតា។

ទន្ទឹមនឹងនេះដែរ កសិករខេត្តកំពង់ធំបានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំផ្សេងៗទៀតបានចំនួន ៤៦.២១១ហិកតាធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នា ដែលទាបជាងចំនួន ៦៨៥០ហិកតា ព្រមទាំងបានធ្វើការប្រមូលផលស្រូវស្រាលបង្កើនរដូវចំនួន ៧៣.៦៧៤ហិកតាដោយទទួលបានទិន្នផលមធ្យម ៤,៤២៣តោនក្នុងមួយហិកតា៕
ដោយ: ស៊ុម វណ្ណា





