កងកម្លាំងថៃរាប់រយនាក់ បំពានលើអធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥--
កងកម្លាំងរបស់ប្រទេសថៃរាប់រយនាក់ បានចាប់ផ្តើមបំពានលើអធិបតេយ្យភាពកម្ពុជាជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កងកម្លាំងថៃដែលប្រដាប់ដោយអាវុធ និងគ្រឿងចក្រឈូសឆាយ បានធ្វើការចូលឈូសឆាយដីនៅភូមិព្រៃចាន់ ចាប់តាំងពីព្រឹកថ្ងៃទី១០ ខែតុលា និងបន្តរហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ នៅត្រង់ភូមិសាស្រ្តភូមិព្រៃចាន់ កន្លែងដែលកងកម្លាំងថៃបានមករាយបន្លាលួស និងដាក់កង់ឡាន កាលពីពេលកន្លងទៅ។
កម្ពុជាសូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការអត់ធ្មត់ដើម្បីរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន៕




ដោយ ផែន រតនៈ





