លោក ពូទីន៖ រុស្ស៊ី និងតាជីគីស្ថានជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសរុស្ស៊ី និងតាហ្ស៊ីគីស្ថាន ជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន នៅពេលដែលលោកចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រជាជាតិនៅតំបន់អាស៊ីកណ្តាលមួយនេះ ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយសមភាគីតាជីគីស្ថាន លោក អេម៉ូម៉ាលី រ៉ាម៉ន (Emomali Rahmon)។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំមួយរបស់លោក ពូទីន ជាមួយលោក រ៉ាម៉ន នៅរដ្ឋធានី Tajik Dushanbe ថា «ជាការពិតណាស់ យើងកំពុងធ្វើការឥតឈប់ឈរចំពោះផ្នែកសន្តិសុខ និងការពារជាតិ រួមទាំងស្ថានការណ៍លំបាកដែលកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់។យើងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន។ រុស្ស៊ីឱ្យតម្លៃពួកគេយ៉ាងខ្លាំងហើយពិតជានឹងបំពេញកាតព្វកិច្ចរបស់យើងទាំងអស់ក្នុងនាមជាសម្ព័ន្ធមិត្ត»។
ដោយបង្ហាញពីកិច្ចព្រមព្រៀងនៃទំនាក់ទំនងរុស្ស៊ី-តាជីគីកំពុងអភិវឌ្ឍន៍ជាវិជ្ជមានខ្លាំងលើគ្រប់វិស័យ លោក ពូទីន បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរកំពុងរីកចម្រើនក្នុងល្បឿនដ៏ល្អ ដោយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាង ១៧% ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។
លោក ពូទីន បាននិយាយបន្ថែមថា ពួកគេក៏បានរៀបចំផែនការជាជំហានសំខាន់ៗមួយចំនួនផងដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសតាជីគីស្ថាន។
លោក ពូទីន បាននិយាយថា «យើងត្រូវតែធ្វើសេចក្តីថ្លែងការណ៍រួមដែលជាខ្លឹមសារសំខាន់មួយ» ដោយលោកបានកត់សម្គាល់ថា ប្រទេសទាំងពីរត្រូវតែកំណត់វិធីសាស្រ្តនាពេលអនាគតនៅក្នុងគ្រប់វិស័យ និងរៀបចំផែនការជាក់លាក់។
សម្រាប់ភាគីតាជីគីស្ថាន លោក រ៉ាម៉ន បានសម្តែងសេចក្តីរីករាយចំពោះសន្ទុះជាវិជ្ជមាន ដែលនៅក្នុងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ-ឌូស្សេនដោយលោកបានកត់សម្គាល់ថា ពួកគេរក្សាការសន្ទនានយោបាយយ៉ាងសកម្ម។
លោក រ៉ាម៉ន បានបញ្ជាក់ថា «ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌និងមនុស្សធម៌កំពុងអភិវឌ្ឍន៍ដោយជោគជ័យ ដោយចំណូលពាណិជ្ជកម្មបន្តកើនឡើង ហើយគម្រោងមនុស្សធម៌កំពុងត្រូវបានអនុវត្ត។ យើងសហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាសន្តិសុខ ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





