ចិន និងម៉ាឡេស៊ីនឹងធ្វើសមយុទ្ធយោធារួមគ្នា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិចិនកាលពីថ្ងៃពុធបានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធចិន និងម៉ាឡេស៊ីនឹងធ្វើសមយុទ្ធរួមគ្នាមួយនៅក្នុងប្រទេសម៉ាឡេស៊ី និងក្នុងដែនទឹកនៅពាក់កណ្តាលដល់ចុងខែតុលា។
សេចក្តីថ្លែងការណ៍បាននិយាយថា សមយុទ្ធដែលមានឈ្មោះថា«Peace and Friendship 2025» នឹងផ្តោតលើជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាសន្តិសុខដែនសមុទ្រផងដែរ។
សមយុទ្ធរួមផ្ទាល់នឹងមានការចូលរួមពីកងកម្លាំងចម្រុះពីយោធាចិន និងម៉ាឡេស៊ី។ រដ្ឋជាសមាជិកអាស៊ានផ្សេងទៀតត្រូវបានអញ្ជើញឱ្យបញ្ជូនអ្នកសង្កេតការណ៍មកចូលរួម។
នេះគឺជាបេសកកម្មសមយុទ្ធរួមលើកទីប្រាំមួយនៃស៊េរីសមយុទ្ធ«Peace and Friendship»។ សមយុទ្ធនេះមានគោលបំណងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធានៃប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយបង្កើនសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





