រដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីតាលី និងប្រទេសស្វីសដើម្បីចូលរួមកិច្ចប្រជុំ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីតាលី និងរៀបចំកិច្ចប្រជុំរួមលើកទី១២ នៃគណៈកម្មាធិការរដ្ឋាភិបាលចិន-អ៊ីតាលី បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសស្វីស និងធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្ររបស់រដ្ឋមន្ត្រីការបរទេសចិន-ស្វីសជុំទី៤។
យោងតាមអ្នកនាំពាក្យបានឱ្យដឹងថា លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនកំពុងធ្វើដំណើរតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសអ៊ីតាលី លោក អានតូញ៉ូ តាចានី (Antonio Tajani) និងទីប្រឹក្សាសហព័ន្ធស្វីស និងរដ្ឋមន្ត្រីការបរទេស អ៊ីណាហ្សីអូ កាសស៊ីស (Ignazio Cassis) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





