ទីក្រុងប៉េកាំងរំពឹងថា កិច្ចពិគ្រោះយោបល់ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកនឹងនៅតែបន្ត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន RIA Novosti ថា រដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកជាបញ្ហាក្នុងស្រុកសុទ្ធសាធ ហើយរំពឹងថាកិច្ចពិគ្រោះយោបល់រវាងចិន និងសហរដ្ឋអាមេរិក ស្តីពីពាណិជ្ជកម្ម និងសេដ្ឋកិច្ច នឹងនៅតែបន្ត។
ជាគោលការណ៍ យើងសង្ឃឹមថាភាគីសហរដ្ឋអាមេរិកនឹងធ្វើការជាមួយចិន ដើម្បីអនុវត្តការយោគយល់រួមសំខាន់ៗដែលប្រមុខរដ្ឋរបស់យើងសម្រេចបានក្នុងកាសន្ទនាតាមទូរសព្ទរបស់មេដឹកនាំទាំងពីរ ដោយប្រើប្រាស់ឱ្យបានល្អនូវយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកកាត់បន្ថយការយល់ខុស និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការសន្ទនានិងការប្រាស្រ័យទាក់ទងគ្នា ដោយផ្អែកលើសមភាព ទំនាក់ទំនង ការគោរពនិងផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមអ្នកនាំពាក្យស្ថានទូតចិន លោក លុយ ប៉េងយូ (Liu Pengyu)។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា គោលជំហររបស់ប្រទេសចិនទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺសមស្រប និងច្បាស់លាស់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





